យើងជានរណា

ឱកាសស្គាល់យើងបន្ថែម

Top down shot of a chess board on a table next to a bench in an interior garden.
អំពីយើង

ខាមប៊ូចាយ៉ា គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបែបទំនើបក្នុងប្រទេសកម្ពុជា។

ខាមប៊ូចាយ៉ា គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបែបទំនើបក្នុងប្រទេសកម្ពុជា។  ខាមប៊ូចាយ៉ា គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងជីវភាពរស់នៅបែបប៊ូទិកដែលទើបនឹងបង្កើតឡើង និងមានការបណ្ដុះស្មារតីក្នុងការបង្កើតទីធ្លារស់នៅដែលមានលក្ខណៈប្លែកពិសេស និងផ្ដោតលើការរចនាសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា។ ខាមប៊ូចាយ៉ាត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការនៃការកើនឡើងនៃចំនួនប្រជាជនកម្ពុជាដែលមានជីវភាពកម្រិតមធ្យម និងកំពុងស្វែករកជីវភាពរស់នៅដែលរួមបញ្ចូលធម្មជាតិ មានគុណភាពខ្ពស់ និងមានការរចនាហ្មត់ចត់ ដែលជួយពង្រឹងជីវភាពរស់នៅប្រចាំថ្ងៃ ស្របពេលដែលសាងសង់គេហដ្ឋានដែលមានសោភ័ណភាព មានមុខងារច្បាស់លាស់ និងឆ្លើយតបទៅនឹងបរិស្ថាននៅជុំវិញ។

ស្ថាបនិករបស់យើង

ថូនី សុជាតិ

Tony Socheat, founder of Kambujaya, standing proudly in front of the mock up house unit.

(Tony Socheat) មានកំណើតនៅប្រទេសកម្ពុជា រួចបានផ្លាស់ទៅរស់នៅ និងសិក្សានៅសហរដ្ឋអាមេរិក មុននឹងត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ ២០០៨។ លោកបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកធុរកិច្ច នៅមហាវិទ្យាល័យ បូស្ដុន (Boston) សហរដ្ឋអាមេរិក។

ក្នុងនាមជាសហគ្រិន លោក ថូនី (Tony) មានចំណង់ចំណូលចិត្តក្នុងការបង្កើត និងអភិវឌ្ឍក្រុមហ៊ុនឬគម្រោងចាប់តាំងបាតដៃទទេ។ លោកជាបុគ្គលដែលមានសេចក្ដីមោះមុតទៅលើការបង្កើតទីធ្លាដែលមានលក្ខណៈប្លែកពិសេស​ឬមានការបណ្ដុះគំនិត ដែលនាំមកនូវការផ្លាស់ប្ដូរដែលមានឥទ្ធិពលដល់វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់នវានុវត្តន៍ថ្មី និងវិធីសាស្ដ្រផ្ដោតលើការរចនាដើម្បីគ្រប់គ្រងគម្រោងនិងសំណង់។

មុននឹងបង្កើតខាមប៊ូចាយ៉ា លោក ថូនី (Tony) ជាប្រធានគម្រោង និងនាយកក្រុមប្រឹក្សាភិបាលនៃភូមិបាគង (អភិវឌ្ឍដោយ Urban Living Solution)។​ លោកបានចំណាយពេល ៣ឆ្នាំ ក្នុងការត្រួតពិនិត្យការអភិវឌ្ឍន៍គម្រោងទាំងមូលដែលផ្ដោតសំខាន់លើការរស់នៅបែបសហគមន៍ក្នុងខេត្តសៀមរាប។ គម្រោងភូមិបាគងស្ថិតនៅលើផ្ទៃដីជាង ៤.៧ ហិកតាដែលរួមមាន លំនៅឋាននិងផ្ទះអាជីវកម្មចំនួន ៣៥០ខ្នង, ផ្សារបន្លែ, បឋមសិក្សា និងចំណតយានយន្ដ៕

ក្រុម​ការងាររបស់​យើង

ក្រុមការងារខាមប៊ូចាយ៉ា ជាក្រុមការងារដែលមានសមាជិកគ្រប់រូបជាជនជាតិខ្មែរវ័យក្មេង មានភាពស្វាហាប់ និងប៉ិនប្រសប់ ដែលមានចក្ខុវិស័យរួមគ្នាដើម្បីបង្កើតអនាគតល្អប្រសើរមួយសម្រាប់ប្រទេសកម្ពុជា។ តាមរយៈការងារ​ និងស្នាដៃរបស់យើង យើងមានបំណងលើកកម្ពស់ស្ដង់ដារសម្រាប់រចនាបថ ស្ថាបត្យកម្ម វិធីសាស្ដ្រនៃការសាងសង់ ក៏ដូចជាការទំនាក់ទំនងផ្នែកទីផ្សារផងដែរ។

សមាជិកក្រុម

១១នាក់

អាយុ

២០–២៩ឆ្នាំ

ជនជាតិ

១០០%ខ្មែរ

ការបែងចែក

  • Architecture & Interior Design

  • Project Management

  • Accounting + Operations

  • Marketing + Communications

ប្រវត្តិនៃការអប់រំ
  • Accounting & Finance

  • Architecture

  • Civil Engineering

  • Interior Design

  • International Relations

  • M.E.P. Engineering

  • Structural Engineering

  • Translation & Interpretation

A black and white image of the Kambujaya staff enjoying a team meal.

រង្វាន់និងកិត្តិយស

ខាមប៊ូចាយ៉ាបានទទួលពានរង្វាន់ផ្នែកក្រុមហ៊ុនអភិវឌ្ឍន៍ Best Breakthrough Developer ប្រចាំតំបន់អាស៊ី និងពានរង្វាន់ផ្នែករចនា Best Housing/Landed Interior Design ប្រចាំប្រទេសកម្ពុជា ក្នុងកម្មវិធី PropertyGuru Asia Property Awards Grand Final លើកទី១៧ ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៩ ខែធ្នូ កន្លងមកនេះ។

‍ខាមប៊ូចាយ៉ាមានកិតិ្តយស ដែលបានជាតំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្ដរជាតិ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍ពីបណ្ដាប្រទេសរហូតទៅដល់ ១៣ប្រទេស រួមមានបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាប្រទេសចិន ហុងកុង ម៉ាកាវ ជប៉ុន(តំបន់ Niseko) ឥណ្ឌា និងអូស្ដ្រាលី។

តាមរយៈការប្រកួតប្រជែងដែលយើងបានប្រឈមមុខ និងការដោះស្រាយបញ្ហាក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍បែបប៊ូទិក ភាពមោះមុតរបស់យើងក្នុងការណែនាំវិធីសាស្ដ្របែបប៊ូទិកក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាអន្ដរជាតិ។

ខាមប៊ូចាយ៉ាបានទទួលពានរង្វាន់ចំនួន ០៥រង្វាន់ ក្នុងកម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ២០២២ ដែលបានប្រព្រឹត្តនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ (Sofitel Hotel Phnom Penh)។ នេះជាកម្មវិធីប្រគល់ពានរង្វាន់ដល់បុគ្គលនិងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើម ក៏ដូចជារចនាបថស្ថាបត្យកម្ម និងគម្រោងអភិវឌ្ឍន៍ដែលមានភាពលេចធ្លោជាងគេប្រចាំឆ្នាំ។

PropertyGuru Cambodia Property Awards Winner of Best Breakthrough Developer.
PropertyGuru Cambodia Property Awards Winner of Best Boutique Housing Development (Phnom Penh)
PropertyGuru Cambodia Property Awards Winner of Best Housing Interior Design.
PropertyGuru Cambodia Property Awards Winner of Best Boutique Housing Architectural Design.
PropertyGuru Cambodia Property Awards Winner of Best Boutique Housing Landscaping Design.

នៅក្នុង​សារ​ព​ត៍​មាន

សហគមន៍ និងព្រឹត្តិការណ៍

មានចំណាប់អារម្មណ៍ចង់ក្លាយជាសមាជិកមួយរូបនៃក្រុមរបស់យើងមែនទេ?

យើងតែងតែស្វាគមន៍ប្រជាជនខ្មែរដែលមានភាពប៉ិនប្រសប់ និងកំពុងស្វែងរកឱកាសដើម្បីអភិវឌ្ឍន៍ និងសិក្សាបន្ថែម ក៏ដូចជាមានចិត្តមោះមុតដើម្បីបង្កើតឲ្យមានការផ្លាស់ប្ដូរក្នុងវិស័យអចលនទ្រព្យ។